កំពង់ចាម៖ ស្ត្រីដែរមានជំងឺមហារីកដោះរស់នៅក្នុងភូមិសំរោង ឃុំពាមប្រធ្នោះស្រុកកោះសូទិន ខេត្តកំពង់ចាម បានទទួលអំណោយពីក្រុមការងារយុវជនថ្នាក់កណ្តាល និងក្រុមការងារយុវជនថ្នាក់ស្រុកដែលដឹកនាំដោយ លោក សេង សុខកែម ប្រធានយុវជនគណបក្សប្រជាជនស្រុកកោះសូទិនរួមនឹងយុវជនអាជ្ញាធរ ឃុំពាមប្រធ្នោះ កាលពីព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០១៦ មិនតែប៉ុណ្ណោះក្រុមការងារបានសម្រេច ទទួលដឹកនាំអ្នកជំងឺ យកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាមដោយរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពឃុំពាមប្រធ្នោះស្រុកកោះសូទិន ខេត្តកំពង់ចាម ។
សូមបញ្ជាក់ដែរថាះអ្នកជំងឺឈ្មោះវ៉ាគឹមឡេង ដែលមានជំងឺមហារីក ដោះនេះកន្លងមកគាត់ធ្លាប់ទៅព្យាបាលនៅតាមមន្ទីរពេទ្យឯកជននិងទៅព្យាបាលដល់ប្រទេសថៃតែដោយសារសភាពជំងឺធ្ងន់ធ្ងរគាត់បានត្រឡប់មកព្យាបាលនៅផ្ទះវិញ ។
ក្រោយពីការសំណេះសំនាលចប់លោកប្រធានយុវជនស្រុកនិងក្រុមការងារក៏បានឧបត្ថម្ភនូវសម្ភារៈគ្រឿងឧបភោគបរិភោគ និងថវិកាជូនអ្នកជម្ងឺសម្រាប់ទុកប្រើប្រាស់ក្នុងការព្យាបាលនិងដោះស្រាយជីវភាពក្នុងគ្រួសារផងដែរ។