ភ្នំពេញ៖ នៅរសៀល ថ្ងៃទី២៦ ខែ សីហា ឆ្នាំ ២០១៦ នៅសាលប្រជុំសកលវិទ្យាល័យភ្នំពេញអន្តរជាតិ មានរៀបចំប្រារព្ធពិធីសំណេះសំណាលជាមួយ ជាមួយសមាជិកគណៈអចិន្ត្រៃយ៍សមាគម សមាជិកគណៈកម្មាការនាយក សមាគម ប្រធាន-អនុប្រធាន និស្សិត និងសមាជិកនៃសមាគមនិស្សិត បញ្ញាវន្តក្មេងវត្ត តាមបណ្តាវត្ត ក្នុងរាធានីភ្នំពេញដើម្បីរៀបចំកំណែទម្រង់រចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់សមាគម ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ។
ការសំណេះសំណាលប្រព្រឹត្តទៅយ៉ាងរលូនដែលមានការឯកភាពគ្នាប្រកបដោយភាតរភាពនៃក្រុមយុវជនសមាគមនិស្សិត បញ្ញាវន្តក្មេងវត្ត និង យុវជនដទៃទៀតក្នុងគោលបំណងរួមគ្នាដើម្បីសន្តិភាពនិង ការអភិវឌ្ឍមាតុភូមិយើង។
បន្ទាប់ពីការសំណេះសំណាលប្រកបដោយភាពរីករាយស្និទ្ធស្នាល និង កក់ក្ដៅបំផុតពីសំណាក់ ឯកឧត្តម ឯកឧត្តម ហ៊ុន ម៉ានិត នាឱកាសនោះឯកឧត្តម ក៏ បាន រួមទទួលទានអាហារសាមគ្គីជាមួយក្រុមសមាគមនិស្សិត បញ្ញាវន្តក្មេងវត្តដើម្បីបង្កើននិងរឹតចំណងនៃការរួបរួមរបស់យុវជនផងដែរ៕