សាកសព​នាងក្រមុំ​បាត់​ខ្លួន ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​ក្នុង​ស្ទឹង​

12-November-2015 | ដោយ ពល រាជសី

​បាត់ដំបង ៖ សេចក្តីរាយការណ៍​បានឱ្យដឹង​បន្តទៀតថា គិត​ត្រឹម​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១២ វិច្ឆិកា ២០១៥ នេះ សាកសព​នារី​រងគ្រោះ​ដែល​បាត់​ខ្លួន ដោយ​ត្រូវ​ជនសង្ស័យ​ប៉ង​រំលោភ រួច​វាយ​ទម្លាក់​ទឹកស្ទឹង​នោះ ត្រូវ​ក្រុមគ្រួសារ​ប្រទះឃើញ​ហើយ​នៅ​ចំណុច​ស្ទឹង​សង្កែ​ត្រើយ​ខាងលិច ចម្ងាយ​ពី​កន្លែងកើតហេតុ​១​គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រែក​តាត​ន់ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ។​

​ប្រភព​បានឱ្យដឹងថា បន្ទាប់ពី​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន កាលពី​ព្រឹក​ថ្ងៃ​ដដែល នេះ និង​ស្តាប់​ពី​ចម្លើយសារភាព​ជាក់លាក់​រួចមក បាន​សន្និដ្ឋានថា នារី​រងគ្រោះ​អាច​ស្លាប់​នៅក្នុង​ទឹកស្ទឹង​សង្កែ​ហើយ ទើប​កម្លាំង​សមត្ថកិច្ច​ស្រុក​សង្កែ​, កម្លាំង​ក្រុង​បាត់ដំបង​, កម្លាំង​ស្រុក​ឯក​ភ្នំ និង​កម្លាំង​ស្នងការ​ខេត្ត រួមទាំង​សាច់ញាតិ​នារី​រងគ្រោះ បានចេញ​ស្វែងរក​សាកសព​នាង​ឆាំ ស្រីរ័ត្ន តាម​ដងស្ទឹង​សង្កែ ដោយ​ខ្លះ​ជិះ​កាណូត ខ្លះ​ស្វែងរក​លើគោក​តាម​មាត់​ស្ទឹង ។​

​អត្ថបទ​មុន​

ចំនួនអ្នកទស្សនា

    19582507

  • ថ្ងៃនេះ2831
  • ម្សិលមិញ5241
  • សប្តាហ៍នេះ25681
  • ខែនេះ18801
  • ឆ្នាំនេះ355061
  • សរុប19582507